ហេតុអ្វីបានជាអ្នកត្រូវសេពគប់មនុស្សជោគជ័យឱ្យច្រើន?


ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺជារឿងល្អ     ប៉ុន្តែអ្នកត្រូវតែដឹងថាការសេពគប់នោះផ្ទល់ផលប្រយោជន៌អ្វីខ្លះដល់អនាគតរបស់អ្នក។ បើអ្នកចង់ក្លាយជាអ្នកជោគជ័យ អ្នកត្រូវតែសេពគប់ជាមួយបុគ្គលជោគជ័យ ដើម្បីរៀនពីអ្វីដែលថ្មីៗពីពួកគាត់។ ហេតុអី ចាំបាច់ត្រូវសេពគប់ជាមួយមនុស្សជោគជ័យ?

បើតាមការលើកឡើងពីសហគ្រិនជាច្រើនដែលជោគជ័យលើអាជីវកម្មពេលបច្ចុប្បន្នមានដូចជា លោក ង៉ែត ជួ  អ្នកឯកទេសហិរញ្ញវត្ថុ និងការវិនិយោគ និងលោក នួន អក នាយកអចនទ្រព្យ បានលើកឡើងនូវទស្សនៈមួយដូចគ្នាថា៖ បើអ្នកចង់ជោគជ័យទៅលើអាជីវកម្មអ្នកត្រូវសេពគប់ជាមួយមនុស្សជោគជ័យឱ្យបានច្រើន។ ការទំនាក់ទំនងជាមួយបុគ្គលដែលជោគជ័យអ្នកនឹងទទួលបានមេរៀនពីការបរាជ័យ និងភាពជោគជ័យ ដែលអាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សជោគជ័យផងដែរ ព្រោះបុគ្គលដែលជោគជ័យតែងតែចូលចិត្តចែករំលែងបទពិសោធន៍ដែលខ្លួនមានទៅដល់អ្នកនៅជុំវិញខ្លួន។

undefined

undefined

ចុះបើមិនសេពគប់ជាមួយបុគ្គលជោគជ័យ តើអ្នកនឹងមានអ្វីកើតឡើង? ព្រះពុទ្ធបរមគ្រូបានត្រាស់សម្ដែងថា បុគ្គលសេពគប់បណ្ឌិត នឹងក្លាយជាបណ្ឌិត ចំណែកជន ឬពួកមនុស្ស សេពគប់បុគ្គលពាល នឹងប្រែខ្លួនជាពាល។ ជាក់ស្តែងបើអ្នកសេពគប់ជាមួយអ្នកដែលចូលចិត្តផឹកស៊ី ឬចូលចិត្តតែភាពសប្បាយរីករាយ នោះអ្នកនឹងក្លាយប្រភេទនោះដែរ។ ដូច្នេះ មិនមែនមានន័យថាមិនឱ្យអ្នកសេពគប់ជាមួយមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកនោះទេ ប៉ុន្ដែអ្នកគួរចេះជ្រើសរើសមនុស្សសម្រាប់ការសេពគប់៕

អត្ថបទដោយ៖ លក្ខិណា