៨ ចំណុចគួរសិក្សាដើម្បីក្លាយជាមនុស្សជោគជ័យ


បរាជ័យ ឬជោគជ័យ អាស្រ័យលើអ្នក។ បើអ្នកជ្រើសរើសផ្លូវដើរត្រឹមត្រូវ នឹងទទួលលទ្ធផលល្អប្រសើរក្នុងជីវិត ហើយដើម្បីដឹងថាខ្លួនដើរលើផ្លូវត្រឹមត្រូវ អ្នកគួរសិក្សារៀនសូត្រពីអ្នកជោគជ័យ បន្ទាប់មកពិចារណាជារឿយៗនូវចំណុចល្អរបស់គេមកពិសោធន៍ជាដើម។

undefined

លោក ឌិន សុមេធារិទ្ធ សហស្ថាបនិកក្រុមហ៊ុនហ្វ្រេនជីផានី វីទ្យាអូតែលគ្រុប បានលើកឡើងថា៖ បើអ្នកចង់ធ្វើឱ្យខ្លួនឯងជោគជ័យ អ្នកគួរតែសិក្សានូវគន្លឹះទាំងប៉ុន្មានយ៉ាងនេះ៖

១. រៀនសួរខ្លួនឯងជាប្រចាំ “ធ្វើដូម្ដេចបានអាច”?

ចង់រីកចម្រើនទៅមុខ អ្នកគួររៀនសួរខ្លួនឯងថាអ្នកចង់បានអ្វី ហើយធ្វើយ៉ាងទើបអាចទទួលបានអ្វីដែលអ្នកចង់បាននោះដោយការសម្រេចចិត្ត និងធ្វើការប្តូរការគិតរបស់អ្នកឱ្យត្រឹមត្រូវ។

២. ហ៊ានប្រឈមនឹងបញ្ហា

អ្នកជោគជ័យ គេមិនខ្លាចចំពោះការប្រឈមហ្នឹងបញ្ហាអ្វីឡើយ បើជួបបញ្ហា គេព្យាយាមរកដំណោះស្រាយរហូតទទួលបានលទ្ធផល។ គ្មាននរណាម្នាក់ដែលមិនជួបនូវបញ្ហានោះទេ ដូច្នេះអ្នកត្រូវតែហ៊ានប្រឈមមុននូវរាល់បញ្ហាដែលបានកើតឡើង។

៣.ស្វែងយល់ពីវិធីនៃការចំណាយ

ការចំណាយជារឿងមួយដែលអ្នកគួរតែគិត ព្រោះមាន ឬក្រ អាស្រ័យលើការចំណាយ គឺគួរឱ្យចំណាយច្រើនជាងចំណូលដែលរកបាន។ មានន័យថា អ្នកត្រូវមានក្បួនក្នុងការចាយវាយឱ្យមានប្រសិទ្ធភាព ទើបអាចក្លាយជាអ្នកមានបាន។  

៤.ត្រូវមានភាពស្មោះត្រង់

ភាពស្មោះត្រង់ គឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ការជោគជ័យលើអាជីវកម្មមួយ គឺមានកត្ដារួមផ្សំដ៏ចម្បងនៃភាពស្មោះត្រង់។ បើអ្នកគ្មានភាពស្មោះត្រង់ តើឱ្យអ្នកណាហ៊ានរកអាន និងមានទំនុកចិត្តចំពោះអ្នក?

៥.កុំព្យាយាមរកលេស

លេសគ្រាន់តែជាពាក្យដោះសាររបស់អ្នកដែលខ្ជិលប៉ុណ្ណោះ ហេតុដូច្នេះ អ្នកត្រូវតែចេះរកនូវដំណោះស្រាយពេលដែលអ្នកជួបបញ្ហា។ ទោះបីបញ្ហាតូច ឬធំក្តី អ្នកត្រូវមានទំនួលខុសត្រូវចំពោះទង្វើដែលអ្នកបានធ្វើ។

៦. ត្រូវមានវិន័យផ្ទាល់ខ្លួន

បន្ទាប់ពីអ្នកមានគោលដៅហើយ ការដាក់វិន័យលើខ្លួនឯង ជារឿងល្អសម្រាប់ធ្វើឱ្យអ្នកដឹងថាត្រូវធ្វើអ្វី។ យ៉ាងណា បើអ្នកមានវិន័យសម្រាប់ខ្លួនឯងហើយ តែអ្នកមិនអនុវត្ត នោះអ្នកក៏មិនទទួលបានលទ្ធផលដែរ។

undefined

៧. ត្រូវមានគ្រូបង្គោលល្អ

មនុស្សម្នាក់ៗ មិនអាចចេះគ្រប់រឿងបានឡើយ ដូច្នេះហើយបើអ្នកចង់ជោគជ័យកាន់តែខ្លាំង អ្នកគួរជ្រើសរើសទីប្រឹក្សា ឬគ្រូបង្គោលម្នាក់ ដើម្បីជួយជ្រោមជ្រែងបញ្ហាផ្លូវរបស់អ្នក។ ការដែលអ្នកមានគ្រូបង្គោលល្អជាជំនួយការដ៏ល្អក្នុងការណែនាំយើងឱ្យដល់គោលដៅ។

៨. វៃឆ្លាតក្នុងការរាប់អានមនុស្សឱ្យត្រូវ

ការរាប់អានមនុស្ស គឺជារឿងមួយដ៏សំខាន់ដែលអ្នកត្រូវគិត។ បើអ្នកចង់ជោគជ័យ អ្នកគួរតែរាប់អានជាមួយមនុស្សដែលជោគជ័យ នោះអ្នកនឹងទទួលបានអ្វីដែលថ្មីពីពួកគាត់ រួមទាំងមេរៀនជោគជ័យ និងភាពបរាជ័យចំពោះមុខ ដើម្បីធ្វើជាមេរៀនសម្រាប់សម្រាប់អភិវឌ្ឍខ្លួនឯង ទៅរកភាពជោគជ័យ៕

 

 

 

អត្ថបទដោយ៖ លក្ខិណា