តើមានចំណុចអ្វីខ្លះក្នុងការគ្រប់គ្រងបុគ្គលិកឱ្យមានប្រសិទ្ធភាព?


ធ្វើជាអ្នកដឹកនាំវាមិនងាយស្រួលនោះទេ វាទាមទារឱ្យអ្នកមានសមត្ថភាពខ្លាំង ចេះគ្រប់គ្រងបុគ្គលិក និងចេះប្រើប្រាស់ទិចនិកក្នុងការគ្រប់គ្រង និងការប្រើប្រាស់បុគ្គលិកឱ្យធ្វើការដែលធ្វើឱ្យក្រុមហ៊ុនទទួលបានភាពជោគជ័យ។

undefined

លោក ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន​​ផ្គត់ផ្គង់សម្ភារៈសំណង់ បានលើកឡើងថា អ្នកដឹកនាំម្នាក់ៗ គួរមានចំណុចទាំងអស់ខាងក្រោមនេះក្នុងការគ្រប់គ្រងបុគ្គលិក៖

១. មានទិចនិក និងបច្ចេកទេសក្នុងការដឹកនាំ

ការដឹកនាំមនុស្ស គឺត្រូវមានទិចនិកក្នុងការប្រើប្រាស់មនុស្ស​ មិនមែនប្រើទាំងមិនដឹងទិសដៅនោះឡើយ ហើយអ្នកដឹកនាំចាំបាច់ត្រូវដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកក្រោមបង្គាប់ផងដែរ។

២. សម្រេចចិត្តឱ្យបានត្រឹមត្រូវ

​ការសម្រេចចិត្ត គឺជារឿងសំខាន់បំផុតដែលអ្នកដឹកនាំត្រូវតែគិត មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ មានន័យថា អ្នកត្រូវគិតឱ្យបានវែងឆ្ងាយ និងស៊ីជម្រៅផងដែរ។

៣. មានទំនួលខុសត្រូវ

អ្នកដឹកនាំ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះអ្វីដែលខ្លួនបានធ្វើ។ ទោះបីត្រូវ ឬក៏ខុស អ្នកត្រូវហ៊ានទទួលយក ហើយមិនត្រូវទម្លាក់កំហុសរបស់ខ្លួនឯងចំពោះបុគ្គលិកនោះឡើយ។

undefined

៤. ត្រូវមានគំនិតវិជ្ជមាន   

រាល់ការពិចារណាទាំងអស់អ្នកត្រូវតែគិតតែចំណុចវិជ្ជមាន ដោយធ្វើការដើរទៅតាមអ្វីដែលអ្នកបានកំណត់ទុក ហើយមិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។

៥.​ការផ្សព្វផ្សាយព័ត៌មាន

ព័ត៌មានជាច្រើនដែលអ្នកទទួលបានត្រូវតែធ្វើការផ្តល់ដំណឹងទាំងនោះទៅកាន់បុគ្គលិកដទៃទៀតឱ្យបានដឹងគ្រប់គ្នា ដើម្បីងាយស្រួលក្នុងការបំពេញកិច្ចការ។

៦. កិច្ចការដែលដាក់ឱ្យធ្វើ ត្រូវមានការត្រួតពិនិត្យលទ្ធផល

គ្រប់កិច្ចការទាំងអស់ដែលអ្នកដាក់ចេញទៅ អ្នកត្រូវតែធ្វើការតានដាន ហើយចាប់ផ្តើមធ្វើការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការពិនិត្យលទ្ធផលទាំងនោះ។

៧. ការដឹកនាំតាមធម៌

វិធីសាស្រ្តនៃការគ្រប់គ្រងមនុស្សឱ្យធ្វើតាមអ្នក គឺត្រូវប្រើដោយចិត្តត្រជាក់។ បើអ្នកប្រើបុគ្គលដោយការខឹងនោះ វានឹងធ្វើឱ្យអ្នកមិនទទួលបានលទ្ធផលដូចអ្វីដែលអ្នកបានកំណត់នោះឡើយ៕

 

អត្ថបទដោយ ៖ លក្ខិណា