លោក អឿ វណ្ណមុនា៖ បើចង់ឱ្យបង្កើតក្រុមហ៊ុនមួយជោគជ័យ យើងត្រូវអភិវឌ្ឍខ្លួនឯងជាមុនសិន


បើអ្នកចង់ឱ្យខ្លួនឯងទទួលបានជោគជ័យ និងមានលទ្ធផលល្អនៅពេលអនាគត តើអ្នកគួរតែពង្រឹងសមត្ថភាពខ្លួនឯងអ្វីខ្លះ? នេះគួរតែជាសំណួរមួយដែលអ្នកគួរសួរខ្លួនឯងជាប្រចាំ ហើយផ្ដើមសកម្មភាពពង្រឹងវាឱ្យខ្លាំងក្លា។

undefined

ម្ចាស់ក្រុមហ៊ុន MFiT វ័យ ២៧ ឆ្នាំ លោក អឿ វណ្ណមុនា ដែលទើបទទួលបានពានសហគ្រិនឆ្នើម២០១៩ (Outstanding CEO Award 2019) បានលើកឡើងថា “បើចង់ឱ្យបង្កើតក្រុមហ៊ុនមួយជោគជ័យ គឺយើងត្រូវអភិវឌ្ឍខ្លួនឯងជាមុនសិន“។ នាពេលបច្ចុប្បន្ននេះ នៅតាមបណ្តាលក្រុមហ៊ុនផ្សេងៗកំពុងតែមានការប្រកួតប្រជែងទីផ្សារគ្នាយ៉ាងខ្លាំង ដូច្នេះបើយើងខ្សោយ យើងនឹងជួបរឿងបរាជ័យ។ ដោយហេតុដូច្នេះ ដើម្បីឱ្យខ្លួនឯង និងអ្នកនៅជុំវិញខ្លួនទទួលបានជោគជ័យ វាទាល់តែយើងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពខ្លាំងជាមុនសិន ទើបយើងអាចក្លាយជាអ្នកដឹកនាំដែលពោរពេញទៅដោយសមត្ថភាព  និងចំណេះដឹង។

យ៉ាងណាមិញ ក្នុងការបង្កើតអាជីវកម្មមួយវាមិនមែនជោគជ័យគ្រប់បុគ្គលទាំងអស់នោះទេ វាតែងតែមានជោគជ័យ​ និងភាពបជ័យនៅជាមួយគ្នា ប៉ុន្ដែបើបរាជ័យហើយនោះអ្នកមិនមានការតស៊ូឆ្ពោះទៅមុនបន្តទៀត ច្បាស់ណាស់បុគ្គលនោះនិងគ្មានថ្ងៃជោគជ័យនោះទេ ហេតុនេះហើយបានជាទាមទារឱ្យអ្នកដែលចង់បង្កើតក្រុមហ៊ុនឱ្យទទួលបានជោគជ័យ ត្រូវតែអភិវឌ្ឃខ្លួនឱ្យពោរពេញដោយចំណេះដឹង គោលដៅ​ គុណភាព ជាមួយការតស៊ូមិនមានការរាថយឆ្ពោះទៅមុនជានិច្ច៕

 

អត្ថបទដោយ៖ លក្ខិណា