លោក Bun Park ៖ ៥ចំណុចត្រូវសួរខ្លួនឯងមុនចាប់ផ្តើមអាជីវកម្ម


មនុស្សភាពច្រើនតែងតែងចង់ចាប់ផ្តើមអាជីវកម្ម ដោយចាប់ផ្តើមពីការចង់រកស៊ីខ្លួនឯង ប៉ុន្តែវាមិនងាយស្រួលទេ។ បើអ្នកចង់ធ្វើអាជីវកម្មមួយទទួលបានជោគជ័យ អ្នកត្រូវតែស្វែងយល់ពី អ្វីដែលអ្នកចង់ធ្វើ ហើយចាប់ផ្តើមធ្វើវាឡើងឱ្យអស់ពីសមត្ថភាព។

undefined

ក្រៅពីលើកឡើងនូវចំណុចខាងលើ អគ្គនាយកក្រុមហ៊ុន Camazoon លោក Bun Park ក៏បានផ្ដល់នូវទស្សនៈទាន ៥ ចំណុច សម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មដូចខាងក្រោម៖​

១. តើខ្ញុំមានអ្វីខ្លះ?

សហគ្រិនវ័យក្មេងរូបសង្ហារូបនេះបានលើកឡើងថា អ្នកចង់ចាប់ផ្ដើមអាជីវកម្ម គួរចេះសម្លឹងមើលថាអ្នកមានអ្វីខ្លះនៅក្នុងខ្លួន ទាំងចំណេះដឹង និងធនធានផ្សេងៗ ថាតើវាគ្រប់គ្រាន់ហើយឬនៅសម្រាប់ការជ្រើសរើសវិស័យណាមួយក្នុងការចាប់ផ្តើមអាជីវកម្ម។

២. មើលទៅលើទីផ្សារ

ការចាប់ផ្ដើមអាជីវកម្មមួយឱ្យជោគជ័យ ក៏ចាំបាច់ក្នុងការចេះសម្លឹងមើលពីទំហំទីផ្សារផងដែរថាតើអ្វីជាតម្រូវការ ឬបញ្ហាក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ បន្ទាប់ពីអ្នកមើលឃើញពីតម្រូវ និងចក្ខុវិស័យហើយ អ្នកគួរចេះចាប់យកឱកាសនោះ។

៣. តើអ្នកណាអាចជួយខ្ញុំបាន?

មុននឹងអ្នកធ្វើការចាប់ផ្តើមអាជីវកម្មមួយឡើង អ្នកក៏គួរសិក្សាស្រាវជ្រាវ ស្វែងរកបទពិសោធន៍ និងសាកសួរព័ត៌មានថ្មីៗពីបុគ្គលដែលជោគជ័យសម្រាប់ទុកជាមេរៀនក្នុងការចាប់ផ្តើមផងដែរ។

៤. តើអាជីវកម្មរកលុយតាមណា?

អាជីវកម្មមួយអាចដំណើរការទៅមុនបាន ក៏អាស្រ័យទៅលើចំណូលដែលរកបានដែរ។ ហេតុនេះអ្នកត្រូវតែដឹងថាតើត្រូវធ្វើបែបណាទើបអាចរកបាននូវចំណូលពីការលក់ផលិតផលទាំងអស់នោះ ប៉ុន្តែអ្នកក៏មិនគួរផ្តោតទៅលើលុយខ្លាំងពេកដែរ ព្រោះពេលខ្លះវាអាចធ្វើឱ្យអ្នកមានការរុញរាចិត្ត។

៥. បង្កើតក្រុមការងារ

អាជីវកម្មមួយមិនអាចធ្វើតែម្នាក់ឯង ហើយទទួលបានជោគជ័យនោះឡើយ ដូច្នេះការជ្រើសរើសក្រុមការងារមួយ វាជារឿងសំខាន់។ ធ្វើយ៉ាងណារកក្រុមការងារដែលល្អ កុំព្យាយាមរកក្រុមដែលខ្លាំងទើបធ្វើ ព្រោះក្រុមការងារដែលខ្លាំងវាមិនងាយស្រួលក្នុងការស្វែងរកនោះទេ៕

អត្ថបទដោយ ៖លក្ខិណា