ហេតុអ្វីមនុស្សម្នាក់ៗត្រូវកំណត់គោលដៅឱ្យច្បាស់លាស់?


មុននឹងអ្នកចាប់ផ្តើមធ្វើអ្វីមួយឱ្យចេញជាលទ្ធផលបាន ទាល់តែអ្នកចេះដាក់គោលដៅឱ្យបានច្បាស់លាស់ជាមុនសិន។ ការរៀចចំនៅផែនការសម្រាប់ជីវិតឱ្យស្របទៅ និងគោលដៅជីវិតដែលអ្នកបានកំណត់ ហើយធ្វើវាឱ្យអស់ពីសមត្ថភាព គឺជារឿងដែមនុស្សម្នាក់មិនគួរមើលស្រាល។ តើមនុស្សម្នាក់ៗចាំបាច់ដែរទេ  ដែលត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់នោះ?

undefined

undefined

លោក បណ្ឌិត សំ ហេង អគ្គនាយក​ក្រុមហ៊ុន សំ ប៊ីសីនេស ហ្រ្គូប ហេរ៉ូបេប៊ី របស់ស្វ៊ីស និង​ក្រុមហ៊ុន ឡេឡាក់ បារាំង និង លោក ហ៊ាន សុភា គ្រូបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ (IBA) បានលើកឡើងនៅទស្សនៈរួមមួយថា ដើម្បីសម្រេចបាននៅភាពជោគជ័យក្នុងវិស័យអាជីវកម្ម ឬក្នុងជីវិត មនុស្សម្នាក់ៗត្រូវតែចេះដាក់គោលដៅឱ្យបានច្បាស់លាស់។ គោលដៅ គឺជាគន្លឹះសំខាន់បំផុតដែលអ្នកត្រូវតែរៀបចំនៅក្នុងការចាប់ផ្តើមធ្វើអ្វីមួយឡើង មិនថាកិច្ចការដែលអ្នកធ្វើនោះធំ ឬក៏តូចនោះទេ គឺត្រូវតែមានគោលដៅច្បាស់លាស់  ប៉ុន្តែប្រសិនបើអ្នកមានគោលដៅច្បាស់លាស់រួចហើយ តែអ្នកមិនបានធ្វើសកម្មភាព នោះអ្នកក៏មិនអាចទទួលបានជោគជ័យ។ មួយវិញទៀត  ពេលដែលអ្នករៀបចំគោលដៅច្បាស់លាស់ និងអនុវត្តហើយមិនទទួលបានភាពជោគជ័យ អ្នកអាចធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងការធ្វើវា តែអ្នកមិនគួរផ្លាស់ប្តូរគោលដៅនោះទេ។

បន្ថែមពីនេះទៅទៀតនោះបើអ្នកចង់ផ្តើមធ្វើអ្វីមួយដោយមិនបានកំណត់នៅគោលដៅជីវិតច្បាស់លាស់ នោះអ្នកមិនដឹងថាចាប់ផ្តើមធ្វើវាចេញពីកន្លែងណាមុននោះទេ ប្រៀបដូចជាការជិះទូកលើទន្លេ ប៉ុន្ដែមិនដឹងកោះ ត្រើយនៅឯណាដូច្នោះដែរ ៕

អត្ថបទដោយ ៖ លក្ខិណា