ហេតុអ្វីត្រូវរៀបចំផែនការមុនការចាប់ផ្តើមអាជីវកម្ម?


អាជីវកម្មមួយអាចដំណើរការទៅទទួលបានជោគជ័យ ទាល់តែអ្នករៀបចំផែនការច្បាស់លាស់មុននឹងចាប់ផ្តើមធ្វើវា។ ផែនការ គឺជាទិសដៅសម្រាប់ឱ្យអ្នកដើរទៅរកគោលដៅដែលអ្នកបានកំណត់ទុក។

undefined

យោងតាមគំនិតមួយឃ្លាពីការចង់ចាប់ផ្តើមអាជីវកម្មជាច្រើនបានលើកឡើងពីបុគ្គលជោគជ័យដូចជា ឧកញ្ញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យួខេសិន និងលោក ហ៊ាន សុភា គ្រូបណ្តុះបណ្តាលនៅវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ (IBA) បានលើកឡើងនៅមតិរួមគ្នាមួយថា ការរៀបចំផែនការ គឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យអ្នកទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្ម។ ផែនការនៃការចាប់ផ្តើមអាជីវកម្ម គឺជារឿងសំខាន់ដែលអ្នកត្រូវគិតមុននឹងធ្វើការឈានជើងទៅក្នុងវិស័យអាជីវកម្ម។ ផែនការច្បាស់លាស់ប្រៀបបីដូចជាយើងមើលឃើញនូវគោលដៅដែលយើងចង់ដើរទៅរកភាពជោគជ័យ។ ប៉ុន្តែវាមិនប្រាកដថា វានឹងទទួលបាននូវភាពជោគជ័យទាំងអស់នោះទេ គឺវាអាស្រ័យទៅលើការអនុវត្តរបស់អ្នកក្នុងការធ្វើនូវផែនការអាជីវកម្មនោះ។

undefined

ចូលស្រមៃថា បើអ្នកមិនបានរៀបចំផែនការក្នុងការចាប់ផ្តើមអាជីវកម្ម តើអ្នកអាចទទួលបានជោគជ័យដែរឬទេ? ពេលខ្លះវាជាសំណាងដែលអ្នកចេះចាប់យកឱកាសក្នុងការចាប់ផ្តើមអាជីវកម្ម ដោយអ្នកមិនបានរៀបចំនៅផែនការទេ តែទទួលបានជោគជ័យ ប៉ុន្ដែវាអាចគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។  មានន័យថា បើអ្នកមានផែនការច្បាស់លាស់ នោះភាពជោគជ័យ គឺតែងកើតមានពិតប្រាដក៕

អត្ថបទដោយ ៖លក្ខិណា