លោក Bun Park ៖ មនុស្សម្នាក់ៗគួរមានសុបិនឱ្យធំ ប៉ុន្តែចាប់ផ្តើមពីតូច


មនុស្សម្នាក់ៗតែងមានក្តីសុបិនរបស់ខ្លួន ប៉ុន្ដែដើម្បីសម្រេចក្តីសុបិនបាន វាអាស្រ័យថាតើអ្នកចង់ចាប់ផ្តើមធ្វើអ្វី ហើយសុបិនរបស់អ្នកធំប៉ុណ្ណា?

undefined

លោក Bun Park  នាយកប្រតិបត្តិក្រុមហ៊ុន Camazoon         បានលើកឡើងនូវទស្សនៈមួយថា៖ មនុស្សម្នាក់ៗគួរមានសុបិនឱ្យធំ ប៉ុន្តែចាប់ផ្តើមពីតូច។ ភាពជោគជ័យទាំងអស់មិនមែនទាល់តែចាប់ផ្តើមពីធំ ទើបទទួលបានលទ្ធផលនោះទេ តែវាកើតឡើងពីការធ្វើរឿងតូចៗឡើងទៅ។ ជាក់ស្តែងគ្រប់បុគ្គលដែលជោគជ័យធំៗ គឺសុទ្ធតែចាប់ផ្តើមពីតូច តែគេតែងមានសុបិនធំជានិច្ច។ ការចាប់ផ្តើមពីធំ វាអាចមានហានិភ័យជាងអ្នកចាប់ផ្តើមពីតូច ប៉ុន្តែមិនមែនមានន័យថាត្រូវចាប់ផ្តើមពីតូចរហូតនោះទេ អ្នកត្រូវធ្វើពីតូចទៅហើយពង្រីកវាឱ្យទៅជាធំ ដែលក្លាយជាអាជីវកម្មមួយមានការទទួលស្គាល់ពីអ្នកដទៃ។

undefined

គួរបញ្ជាក់ផងដែរថា គ្រប់អាជីវកម្មទាំងអស់ មិនមែនការចាប់ផ្តើមពីតូចសុទ្ធតែទទួលបានជោគជ័យនោះទេ វាអាស្រ័យលើការចេះរៀបចំផែនការ គោលដៅ សមត្ថភាព យុទ្ធសាស្រ្ត និងសុបិនរបស់អ្នកថាធំប៉ុណ្ណា៕

អត្ថបទដោយ៖ លក្ខិណា