លោក Bun Park ៖ កំណត់គោលដៅឱ្យធំ ហើយចិញ្ច្រាំគោលដៅឱ្យតូច


មនុស្សម្នាក់ៗតែងមានគោលដៅក្នុងជីវិតផ្សេងៗគ្នា ហើយផ្លូវទៅរកភាពជោគជ័យក៏មិនប្រាដកថាដូចគ្នាដែរ។ អ្នកខ្លះអាចដើរទៅ ក៏ទៅដល់គោលដៅដែលបានកំណត់ទុក អ្នកខ្លះក៏មិនដល់ ហើយថែមទាំងបាក់ទឹកចិត្តថែមទៀត។

undefined

លោក Bun Park  ស្ថាបនិកនៃក្រុមហ៊ុន Camazoon បានលើឡើងនូវចំណុចមួយថា៖ “អ្នកចង់ជោគជ័យក្នុងជីវិតគួរកំណត់គោលដៅឱ្យធំ ហើយចិញ្ច្រាំគោលដៅឱ្យតូចតាមពេលវេលា។” ដំណើរទៅសម្រេចគោលដៅមួយ វាតែងមានភាពជូរចត់ជាច្រើន ដូច្នេះការចេះចិញ្ច្រាំគោលដៅឱ្យតូចៗអាចជាផ្នែកមួយនៃការធ្វើឱ្យការប្រតិបត្តការរបស់អ្នកបន្តទៅមុខរហូត វាល្អជាងការចាប់ផ្ដើមដំបូងធំ ប៉ុន្ដែមិនអាចដើរដល់ចំណុចដែលអ្នកបានគ្រោងទុក។ ម្យ៉ាងទៀត ការចិញ្ច្រាំគោលដៅឱ្យតូចៗ ក៏អាចធ្វើអ្នកងាយស្រួលបត់បែនតាមកាលៈទេសៈនៅពេលដែលអ្នកជួបនូវបញ្ហាផ្សេងដែរ។ គ្រប់ការងារទាំងអស់អ្នកមិនអាចធ្វើថាទាំងបង្ខំបានទេ អ្នកគួរធ្វើតាមដំណើរការនៃជំហានដែលអ្នកបានកំណត់ទុក តែអ្នកក៏ត្រូវមានទម្លាប់ប្រតិបត្តិការជាប្រចាំផងដែរ។ ​

មែនទែនទៅ គ្មានគោលដៅណាដែលមិនជួបនូវបញ្ហានោះទេ ប៉ុន្តែវាស្ថិតនៅត្រង់ថាតើអ្នកអាចបត់បែន និងធ្វើថាតើអ្នកត្រូវដើរទៅដោយរបៀបណា ដើម្បីធ្វើឱ្យសម្រេចគោលបំណងនោះប៉ុណ្ណោះ៕

 

អត្ថបទដោយ ៖ លក្ខិណា